ブログ

2024.03.06ブログ
JLPT N2合格体験記 PART3(クメール語)

      ជំរាបសួរខ្ញុំឈ្មោះ ខាន់ សុវណ្ណដានីមកពីរប្រទេសកម្ពុជា។ហើយកំពុងធ្វើការនៅប្រទេសជប៉ុនជាពលករជំនាញមកទល់ពេលនេះរយះពេល5ឆ្នំាហើយ។ ដោយសារតែខ្ញុំចង់ទទួលបានសញ្ញាប័ត្រN2រាល់ថ្ងៃក៏ធ្វើការបណ្តើរខំប្រឹងរៀនភាសាជប៉ុនបណ្ដើរហើយខែ12ឆ្នំា2023ក៏បានប្រឡងជាប់។ទីបំផុតខ្ញុំធ្វើវាបានពិតជាសប្បាយរីករាយណាស់ ដោយសារកន្លងមកសាកល្បងប៉ុន្មានដងហើយតែបរាជ័យ។កាលអំឡុងពេលនៅរៀនមុខវិជ្ជាស្ដាប់ខ្សោយជាងគេតែលើកនេះខ្ញុំអាចធ្វើវាបានពិន្ទុច្រើនជាងគេ។ ខាងក្រោមនេះខ្ញុំចង់ចែករំលែកវិធីសាស្រ្ដខ្លះៗទៅអ្នកទំាងអស់គ្នា រាល់ថ្ងៃខ្ញុំរៀនតាមអនឡាញខ្លះនឹងសៀវភៅខ្លះ ហើយមួយសប្ដាហ៍5ថ្ងៃក្នុងមួយថ្ងៃប្រហែល1ម៉ោងមើលគ្រូបង្រៀនតាមយូធូបឧទាហរណ៍ដូចជាផេកឈ្មោះ(日本語の森)ជាដើម។ ម្យ៉ាងវិញទៀតផ្ដោតលើការប្រឡងខ្ញុំបានរៀនតាមសៀវភៅដែលទាក់ទងនឹងតេស្ដសមត្ថភាពភាសាជប៉ុននឹងរៀនដោះស្រាយលំហាត់ដែលធ្លាប់ចេញប្រឡងឆ្នំាមុនៗ6ខែមុនប្រឡងគួរតែរៀន30នាទីទៅ1ម៉ោងក្នុងមួយថ្ងៃហើយការដែលរៀនចេះពាក្យអោយបានច្រើនក៏សំខាន់ដែរ។ ហើយសំរាប់ការប្រឡងចំពោះខ្ញុំគឺអំណានគិតថាពិបាកជាងគេ។មុនដំបូងខ្ញុំមើលសំនួរអោយយល់សិនហើយមកមើលអត្ថបទរកចំនុចដែលទាក់ទងសំនួរនឹងពេលជ្រើសរើសចម្លើយសូមរើសយកអត្ថន័យតាមអ្នកនិពន្ធសរសេរកុំរើសយកតាមគំនិតខ្លួនឯង។ ពេលប្រឡងលំហាត់អំណានមានច្រើនអញ្ចឹងត្រូវលៃលកពេលនឹងធ្វើលំហាត់ណាដែលខ្លួនគិតថាស្រួលមុនហើយព្យាយាមឆ្លើយគ្រប់សំនួរកុំទុកក្រដាសចោល។ រាល់ថ្ងៃខ្ញុំមិនសូវបានសន្ទនាជាភាសាជប៉ុននៅកន្លែងការងារទេតែខ្ញុំព្យាយាមនិយាយលេងនឹងសួរនំាពីរការងារជាមួយជនជាតិជប៉ុន។ អ្នកទំាងអស់គ្នាក៏ដូចគ្នារាល់ថ្ងៃធ្វើការងារពិតជាហត់ហើយតែប្រសិនបើយើងមិនខំប្រឹងរៀនពេលដែលមេឬក៏អ្នកធ្វើការជាមួយគ្នានិយាយមកយើងមិនយល់ប្រាកដជាពិបាក។ដូច្នេះហើយក្នុងមួយថ្ងៃប្រសិនរៀនបាន30នាទីទៅ1ម៉ោងភាសាជប៉ុននឹងពូកែឡើង។ ថ្ងៃអនាគតពេលត្រលប់មកប្រទេសកម្ពុជាវិញដោយសារតែខ្ញុំចង់ធ្វើការងារដែលមានទាក់ទងនឹងភាសាជប៉ុនទើបរាល់ថ្ងៃខ្ញុំខំរៀនភាសាជប៉ុន។ ខំប្រឹងទំាងអស់គ្នាណា!

JLPT N2合格体験記 PART3(クメール語)の投稿画像02